ភ្នំពេញ៖ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ – ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានអាស៊ាន ឆ្នាំ២០២១ (ASEAN ICT Awards 2021) សម្រាប់ជ័យលាភីទាំងពីរ របស់កម្ពុជា ដែលបានប្រកាសក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីឌីជីថលអាស៊ាន តាមប្រព័ន្ធវីដេអូ កន្លងមក រួមមាន មេដាយមាស បានទៅលើក្រុមហ៊ុន PillTech Solutions Co., Ltd. និង មេដាយសំរិទ្ធ បានទៅលើប្រព័ន្ធ QR Code Stop Covid របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ពិធីប្រគល់ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានអាស៊ាន(ASEAN ICT Awards) គឺជាគំនិតផ្ដួចផ្ដើម និងជាគម្រោងប្រចាំឆ្នាំក្នុងការអនុវត្តផែនការមេបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានអាស៊ាន ឆ្នាំ២០១៥ (ASEAN ICT Masterplan 2015), ផែនការមេបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានអាស៊ាន ឆ្នាំ២០២០(ASEAN ICT Masterplan 2020), និងផែនការមេឌីជីថលអាស៊ាន ឆ្នាំ២០២៥ (ASEAN Digital Masterplan 2025) ដើម្បីទទួលស្គាល់សមិទ្ធិផលលើ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានដែលល្អបំផុត ក្នុងចំំណោមសហគ្រិន និងស្ថាប័ននានា ក្នុងតំបន់អាស៊ាន។
AICTA ផ្ដល់ការទទួលស្គាល់នវានុវត្តន៍លើ ៦ ប្រភេទពានរង្វាន់ដូចជា៖
១) វិស័យសាធារណៈ
២) វិស័យឯកជន
៣) ការទទួលខុសត្រូវសង្គម
៤) មាតិកាឌីជីថល
៥) ធុរកិច្ចថ្មី
៦) ការស្រាវជ្រាវនិងអភិវឌ្ឍ
ពានរង្វាន់នេះ មានគោលបំណងបង្ហាញពីភាពជោគជ័យ ភាពច្នៃប្រដិត្ឋ និងនវានុវត្តន៍ លើបច្ចេកវិទ្យាឌីជីថលរបស់តំបន់អាស៊ាន សម្រាប់លើកកម្ពស់ការទទួលស្គាល់ផលិតផលឌីជីថលអាស៊ាន ព្រមទាំងផ្ដល់ឱកាស និងបណ្ដាញពាណិជ្ជកម្មក្នុងតំបន់និងអន្តរជាតិ។
ដោយឡែកសម្រាប់ឆ្នាំ ២០២១ បានកន្លងទៅនេះ កម្ពុជាយើងក៏បញ្ជូនបេក្ខជនចំនួន៤ ក្រុមហ៊ុន/ក្រសួង-ស្ថាប័នដើម្បីចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៍មានអាស៊ាន ឆ្នាំ២០២២ ដែលក្នុងចំណោមកម្មវិធីនេះ មានបេក្ខភាពអាស៊ានទាំងអស់ចំនួន៩៥ ជាលទ្ធផលគឺយើងទទួលបានមេដាយ មាស១ និងសំរិទ្ធ១ ដែលលទ្ធផលនេះ ជាលទ្ធផលដ៍ល្អប្រសើរ ព្រមទាំងស្ថិតក្នុងប្រភេទពានរង្វាន់សំខាន់ៗ គឺធុរកិច្ច និងការស្រាវជ្រាវនិងអភិវឌ្ឍ។ នៅក្នុងពិធីសំណេះសំណាល និងប្រគល់ពានរង្វាន់ដែលរៀបចំឡើងសម្រាប់ធ្វើការ អបអរសាទរដល់ជ័យលាភី របស់កម្ពុជា និងការប្រគល់នូវលិខិតសរសើរលើកទឹកចិត្តដល់ បេក្ខជនដែលចូលរួមប្រកួត ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសម្តែងនូវក្តីសោមន្សរីករាយ និងថ្លែងថា ៉ជ័យលាភីនិងបេក្ខភាព ដែលមកចូលរួមថ្ងៃនេះ គឺនឹងក្លាយជាគំរូសម្រាប់ជំរុញឱ្យមានការចូលរួមបន្ថែមទៀត ក្នុងគោលដៅ៖
១) បង្ហាញពីផលិតផលនិងសេវាកម្មឌីជីថលរបស់កម្ពុជាទៅអន្តរជាតិ
២) លើកកម្ពស់តម្លៃជាតិនៅក្នុងតំបន់លើសមត្ថភាពប្រកួតប្រជែងកម្ពុជា
៣) លើកទឹកចិត្តឱ្យយុវជនជ្រើសរើសការសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល និងធុរកិច្ចឌីជីថល
៤) ជំរុញសហគ្រិននិងនវានុវត្តន៍ឌីជីថលនៅកម្ពុជា និងតំបន់។
ក្រសួងលើកទឹកចិត្ត និងជំរុញឱ្យមានការចូលរួមបន្ថែមទៀតពីគ្រប់ក្រុមហ៊ុននិងស្ថាប័នក្នុងការប្រកួតនេះ ដើម្បីបង្ហាញពីលទ្ធភាព សមត្ថភាព និងសក្តានុពលរបស់កម្ពុជានៅក្នុងតំបន់។ តាមរយៈ CADT និងអង្គភាពក្រោមឱ្យវាទក្រសួងនឹងបន្តគាំទ្រនិងជំរុញការចូលរួមក្នុងការប្រកួតពានរង្វាន់នេះនៅឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់ទៀត។ ” ជាថ្មីម្តងទៀ តគណៈកម្មការរៀបចំ ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានកម្ពុជា សូមសម្តែងការអបអរសាទរ យ៉ាងក្រៃលែងដល់់ម្ចាស់ជ័យលាភី និងលើកទឹកចិត្តឱ្យជ័យលាភីនិងបេក្ខជនទាំងអស់បន្តនូវកិច្ចខិតខំប្រឹងប្រែងនេះ ដើម្បីបន្តធ្វើឱ្យសកម្មភាពអាជីវកម្មនិងការស្រាវជ្រាវរីកចម្រើនបន្ថែមទៀតក៏ដូចជាចូលរួមក្នុងការចែករំលែក បទពិសោធន៍ជោគជ័យដល់អ្នកជំនាន់ក្រោយ ជាពិសេសយុវជនដើម្បីចូលរួមជំរុញការធ្វើ បរិវត្តកម្មឌីជីថល នៅកម្ពុជា ក្នុងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល។
ជាថ្មីម្តងទៀ តគណៈកម្មការរៀបចំ ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានកម្ពុជា សូមសម្តែងការអបអរសាទរ យ៉ាងក្រៃលែងដល់់ម្ចាស់ជ័យលាភី និងលើកទឹកចិត្តឱ្យជ័យលាភីនិងបេក្ខជនទាំងអស់បន្តនូវកិច្ចខិតខំប្រឹងប្រែងនេះ ដើម្បីបន្តធ្វើឱ្យសកម្មភាពអាជីវកម្មនិងការស្រាវជ្រាវរីកចម្រើនបន្ថែមទៀតក៏ដូចជាចូលរួមក្នុងការចែករំលែក បទពិសោធន៍ជោគជ័យដល់អ្នកជំនាន់ក្រោយ ជាពិសេសយុវជនដើម្បីចូលរួមជំរុញការធ្វើ បរិវត្តកម្មឌីជីថល នៅកម្ពុជា ក្នុងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល។
សម្រាប់ព័ត៌មានបន្ថែម៖
- ចូលទៅកាន់គេហទំព័រ http://cadt.edu.kh.com
- ទំនាក់ទំនង pr@cadt.edu.kh
- Facebook: http://bit.do/cadt-academy-fb
- LinkedIn: http://bit.do/cadt-linkedin
- Instagram: cadtofficial
- t.me/cadt_official