អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥

ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើការកសាងធនធានមនុស្សឆ្នើម និងអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ (Techo Digital Talent Scholarship)” តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល

គ្រឹះស្ថាន អប់រំ និងជំនាញសិក្សា

អាហារូបករណ៍​ទេពកោសល្យ​ឌីជីថលតេជោ​ផ្ដល់ជូន​ដល់​និស្សិត​សម្រាប់​សិក្សា​នៅគ្រឹះស្ថាន​ឧត្ដមសិក្សា​ដែល​មានជំនាញ​ចំនួន​ដូច​ខាងក្រោម៖

បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ចំនួន ២០០កន្លែង

  1. ទូរគមនាគមន៍ និងបណ្តាញ (Telecoms and Networking)
  2. វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
  3. ធុរកិច្ចឌីជីថល (Digital Business)

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)​ ចំនួន ២០០កន្លែង

  1. បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communications Technology)
  2. វិទ្យាសាស្រ្តកុំព្យូទ័រ (Computer Science)
  3. សន្តិសុខសាយប័រ (Cybersecurity)
  4. ហេដ្ឋារចនាសម្ព័ន្ធឌីជីថល (Digital Infrastructure)

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចំនួន ៤០កន្លែង

  1. វិស្វកម្មសុសវែរ (Software Engineering)
  2. វិស្វកម្មបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ (AI Engineering and Cybersecurity)

សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ចំនួន ១០កន្លែង

  1. សេដ្ឋកិច្ចឌីជីថល (Digital Economy)
  2. ព័ត៌មានវិទ្យាធុរកិច្ច (Business Information Technology)

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)​ ចំនួន ៣០កន្លែង

1. វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិក (Telecommunication and Electronics Engineering)
2. វិស្វកម្ម និងវិទ្យាសាស្រ្តទិនន្ន័យ (Data Science and Engineering)

សាកលវិទ្យាល័យអន្ដរជាតិផារ៉ាហ្គន (PIU)​ ចំនួន ២០កន្លែង

  1. វិទ្យាសាស្រ្តកុំព្យូទ័រ (Computer Science)
  2. គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា (Management of Information System)