ភ្នំពេញ, ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២២-វិទ្យាស្ថានបច្ចេកវិទ្យាឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល បានប្រកាសទទួលនិស្សិតចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សា បរិញ្ញបត្រ ២០២២-២០២៣ ក្រោមកម្មវិធី “កញ្ចប់ឧបត្ថម្ភសិក្សាពិសេស” សម្រាប់ការសិក្សារយៈពេល ៤ឆ្នាំ។ ការចុះឈ្មោះយកសលាកបត្រ សុំសិទ្ធប្រឡង គឺប្រព្រឹត្តទៅនៅអគារនវានុវត្តន៍ចាប់ពីថ្ងៃទី១០ ខែមករា រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ដោយភ្ជាប់មកជាមួយរូបថត 4×6 ចំនួន ០២សន្លឹក។ កញ្ចប់ឧបត្ថម្ភសិក្សាពិសេសនេះ មានពីរប្រភេទគឺ ៦០% និង ៧០% ដែលអាចយកមកបង់ថ្លៃសិក្សាដែលមានតម្លៃ ២.៥០០$ ដែលធ្វើឲ្យមានសន្ទុះនៃការ ចាប់អារម្មណ៍ជាខ្លាំងពីសំណាក់សិស្សានុសិស្ស និងអាណាព្យាបាល។

ឆ្នាំនេះ គឺសន្មតថាជាឆ្នាំទីមួយហើយ ដែលវិទ្យាស្ថានរបស់យើងមានបើកនូវកម្មវិធីនេះឡើង ដែលក្នុងនោះ គឺមានគោលដៅ ជម្រុញនូវការឈោងយកជំនាញបច្ចេកវិទ្យាឌីជីថល របស់សិក្សានុសិស្សឲ្យមានសន្ទុះ កើនឡើង។ យើងបានឃើញថា កំណើននៃនិស្សិតផ្នែកជំនាញបច្ចេកវិទ្យាឌីជីថល គឺមានការកើនឡើង ជារៀងរាល់ឆ្នាំ ប៉ុន្តែឧបសគ្គនៃការស្វែងរកសាលាជំនាញ និងធនធានប្រាក់កាស នៅតែបញ្ហាចម្បង ដែលត្រូវដោះស្រាយ។ ទើបធ្វើឲ្យគ្រឹស្ថានសិក្សារបស់យើងមានគំនិតផ្តួតផ្តើម បង្កើតនូវកម្មវិធីកញ្ចប់ ឧបត្ថម្ភសិក្សាពិសេសនេះឡើងមក។

កញ្ចប់ឧបត្ថម្ភសិក្សាពិសេសនេះមានពីរប្រភេទគឹ ៦០% និង ៧០% ដែលក្នុងនោះកញ្ចប់ឧបត្ថម្ភសិក្សា ពិសេស ៦០%​​ មានតម្លៃស្មើនឹង ១.៥០០ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ ដែលអនុញ្ញាត ឲ្យសិក្សានុសិស្សទទួលបានការបញ្ចុះ​តម្លៃសិក្សា នៃតម្លៃសិក្សា ២.៥០០ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំ​ (បង់ថ្លៃសិក្សាតែ ១.០០០ ដុល្លារសហរដ្ឋអាម៉េរិកក្នុងមួយឆ្នាំ)។

កញ្ចប់ឧបត្ថម្ភសិក្សា ពិសេស ៧០%​​ មានតម្លៃស្មើនឹង ១.៧៥០ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ ដែល អនុញ្ញាតឲ្យសិក្សានុសិស្សទទួលបានការបញ្ចុះ​តម្លៃសិក្សា នៃតម្លៃសិក្សា ២.៥០០ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំ​ (បង់ថ្លៃសិក្សាតែ ៧៥០ដុល្លារសហរដ្ឋអាម៉េរិកក្នុងមួយឆ្នាំ)។ ក្នុងនោះសម្រាប់ការទទួលបាន កញ្ចប់ឧបត្ថម្ភពិសេសទាំងពីរប្រភេទ សិក្សានុសិស្ស​នឹងទទួលបានកុំព្យូរទ័រយួរដៃមួយគ្រឿងដើម្បី គាំទ្រ ការសិក្សារយៈពេល ៤ឆ្នាំរបស់ខ្លួន។

វិទ្យាស្ថានបច្ចេកវិទ្យាឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល បានប្រកាសទទួលនិស្សិតចុះឈ្មោះ ចូលរៀនជាមួយកញ្ចប់ឧបត្ថម្ភសិក្សាពិសេស ដែលអនុញ្ញាតឲ្យនិស្សិត យកមកប្រើប្រាស់សម្រាប់ ការបង់ថ្លៃសិក្សាចូលរៀនថ្នាក់បរិញ្ញាបត្រ ដែលក្នុងនោះមានលើជំនាញបរិញ្ញាបត្រ ៖

(១) ទូរគមនាគមន៍ និងបណ្ដាញ (Telecoms & Networking)

(២) វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)

(៣) ពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce)

សម្រាប់ការទទួលបាននូវ កញ្ចប់ឧបត្ថម្ភពិសេសនេះនិស្សិតគឺមិនតម្រូវឲ្យបង់ថ្លៃសិក្សាមុនរយៈពេល ៤ឆ្នាំ និងមិនត្រូវការទ្រព្យធានា។ និស្សិតនឹងតម្រូវឲ្យធ្វើការសង់រំលស់មកកាន់សាលាវិញ នៅពេលដែលបាន ចេញធ្វើការទទួលបានប្រាក់ខែល្អ។

លក្ខខណ្ឌនៃការជ្រើសរើសគឺតាមរយៈ​ការប្រលងតាមប្រព័ន្ធកុំព្យូទ័រទៅលើមុខវិជ្ជា៖ គណិតវិទ្យា តក្កវិទ្យា រយៈពេល ២ ម៉ោង និងភាសាអង់គ្លេស រយៈពេល ១ ម៉ោងហើយបេក្ខជនគឺតម្រូវជាសិស្សជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល។ ការប្រឡងនឹងចាប់ផ្ដើមពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ រៀងរាល់ថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍។

សម្រាប់ប្អូនៗសិក្សានុសិស្សដែលមានចំណាប់អារម្មណ៍ សូមអញ្ញើញមកសាកសួរពត័មាន និងទទួលយក សកលាបត្រឲ្យបានរួសរាន់។ 

វិទ្យាស្ថានបច្ចេកវិទ្យាឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល គឺជាគ្រឹះស្ថានសិក្សាសាធារណៈដែល មានគោលដៅធ្វើការអប់រំតាមរយៈការផ្តល់ ឲ្យនូវកម្មវិធិសិក្សាដ៍ល្អបំផុតដើម្បីជាជំនួយដល់ ធនធាន ឌីជីថល សម្រាប់ការអភិវឌ្បន៍សេដ្ធកិច្ច និងសង្គមឌីជីថល។

ការផ្តល់នូវ​កម្មវិធី​សិក្សានិងវិធីសាស្រ្តបង្រៀន​យ៉ាងសម្បូរបែប ដោយរួមបញ្ចូលនូវវិធីសាស្រ្តចម្រុះ (Blended Learning) វិធីសាស្រ្តបែបបព្ចា្រស់ (Flipped Classroom) និងការរៀនតាម របៀបគម្រោង ជាក់ស្តែង (Project-Based Learning)។

ក្នុងនោះសាលា ក៍បានផ្តោតសំខាន់លើការពង្រឹងនូវជំនាញបច្ចេកទេស​ (Technical Skill), ជំនាញទន់ (Soft Skill), សហគ្រិនភាព (Entrepreneurship) និងភាពជាអ្នកដឹកនាំ​ (Leadership) ដើម្បីជំរុញ ឲ្យនិស្សិតរបស់យើងទទួលបាននូវចំណេះដឹង ចំណេះធ្វើ និង​ជំនាញ យ៉ាងពិតប្រាកដ ក្លាយខ្លួនជា អ្នកដឹកនាំលើវិស័យបច្ចេកវិទ្យាឌីជីថល និងជាធនធានដ៏ឆ្នើមចូលរួម កសាងសង្គមសេដ្ឋកិច្ចឌីជីថល កម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម៖