រាជធានីភ្នំពេញ៖ នាវេលារសៀលថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១ បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នៃក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្ដីអំពី “ ការតម្រង់ទិស សិស្សមធ្យមសិក្សាទុតិយភូមិ លើជំនាញបច្ចេកវិទ្យាឌីជីថលនិង ICT “ ដែលក្នុងនោះមានការរួមសហការជាមួយ វិទ្យាល័យព្រះសុីសុវត្ថិជំនាន់ថ្មី និងវិទ្យាល័យហ៊ុនសែនកំពង់ចាមជាដៃគូ។ មិនតែបុ៉ណ្ណោះ ក៍មានការចូលរួមពីសំណាក់ភាគីដែលជាវិស័យឯកជនគឺ ក្រុមហ៊ុន ArrowDot។

កម្មវិធីសិក្ខានេះមានគោលបំណងសំខាន់ចំនួន៣គឺ៖

ទី១ ស្វែងយល់អំពីតម្រូវការជំនាញឌីជីថល សម្រាប់សេដ្ឋកិច្ចឌីជីថល និងឧស្សាហ៍កម្មជំនាន់ទី៤

ទី២ បង្ហាញអំពីសារប្រយោជន៍នៃការសិក្សាលើជំនាញ ទូរគមនាគមន៍ វិទ្យាសាស្រ្តកុំព្យូទ័រ និងពាណិជ្ជកម្មអេឡិត្រូនិច

ទី៣ កិច្ចសំណេះសំណាលរវាងសិស្ស NGS ជាមួយបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងអ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។

តាមរយៈកម្មវិធីតម្រង់ទិសនេះ គណៈកម្មការរៀបចំមានក្តីរំពឹងយ៉ាងមុតមាំថា ប្អូនៗសិស្សានុសិស្សនឹងទទួលបានចំណេះដឹងបន្ថែម និងឈ្វែងយល់ពីជំនាញ ពាក់ព័ន្ធវិស័យឌីជីថល និងបច្ចេកវិទ្យា សម្រាប់ជាទុនពង្រឹងសមត្ថភាពនាពេលអនាគត។