ភ្នំពេញ៖ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ – បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានរៀបចំបើកសម្ពោធកម្មវិធី ស្ដីអំពី “ការផ្សព្វផ្សាយកម្មវិធី STEM ក្នុងចំណោមនិស្សិតសាកលវិទ្យាល័យ” នៅអគារនវានុវត្តន៍ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ កម្មវិធីនេះ គឺជាកិច្ចសហប្រត្តិបត្តិការរវាង បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ជាមួយនឹងអង្គការ មូលនិធិអាស៊ី (TAF) និងក្រុមហ៊ុន OTIS ដែលស្ថិតក្រោមអធិបតីភាព ឯកឧត្តម សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា រួមជាមួយសំណាក់ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងរបស់អង្គភាពទាំងបី។

CADT PARTNER WITH THE ASIA FOUNDATION & OTIS TO HELP STUDENTS DEVELOP SKILLS IN THE FIELD OF ROBOTICS & IoT

កម្មវិធីនេះ មានគោលបំណងពង្រីក និងលើកកម្ពស់សមត្ថភាពបច្ចេកវិទ្យាឌីជីថលដល់និស្សិត ក្នុងវិស័យ Robotics និង Internet of Things (IoT) ដែលជាផ្នែកសំខាន់ពីរនៅក្នុង វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតសាស្ត្រ (STEM)។ និស្សិតដែលបានជ្រើសរើសទាំងអស់ នឹងទទួលបានការបណ្ដុះបណ្ដាលដោយផ្ទាល់លើជំនាញបច្ចេកវិទ្យាឌីជីថលជាមួយនឹងអ្នកជំនាញឌីជីថលមកពី ក្រុមហ៊ុន OTIS ប្រទេសសិង្ហបុរីផងដែរ។